ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពដែលបានក្លាយខ្លួនទៅជាសាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជាដែលមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះនិងបានចូលរួមចំណែក យ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍប្រទេសកម្ពុជា។
តាមរយៈការពង្រីកវិសាលភាពឥតឈប់ឈរយើងក៏កំពុងបោះជំហានមួយដំណាក់កាលទៀតឆ្ពោះទៅអាជីវកម្ម ផ្នែកកីឡាសម្រាប់ អតិថិជនលំដាប់ខ្ពស់ គឺតាមរយៈ ការបង្កើត ហ្គ្រេនរ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត (GRGR) ដើម្បី ដំណើរការ និងគ្រប់គ្រងក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិចំនួនពីរ គឺក្លឹបវាយកូនហ្គោល ហ្គ្រេនភ្នំពេញ និង ក្លឹប វាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ។
ដោយសារតែយើងមានមូលដ្ឋានយ៉ាងរឹងមាំនៅក្នុងទីផ្សារ និង ប្រភេទអាជីវកម្មចម្រុះ ក្នុងប្រទេសកម្ពុជា ហ្គ្រេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត ក៏មានចក្ខុវិស័យប្រែក្លាយខ្លួនទៅជាមណ្ឌលកម្សាន្តវាយកូនហ្គោល ឈានមុខគេ និង ផ្ដល់ទំនុកចិត្តខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីដោយខិតខំផ្ដល់នូវបទពិសោធន៍វាយកូនហ្គោលលំដាប់ពិភពលោកតាម រយៈហេដ្ឋរចនាសម្ព័ន្ធប្រកប ដោយគុណភាព និង សេវាកម្ម ខ្ពស់ចំពោះ អតិថិជនផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនចាស់ និង អតិថិជនថ្មីទាំងអស់ ដែលបានគាំទ្រ ចំពោះ ដំណើរ ការអាជីវកម្មរបស់យើងរហូមកដល់ពេលនេះ។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ លោក លោកស្រី ទាំងអស់ ក្នុងការអញ្ជើញមក លេងកម្សាន្តនៅក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និងក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ដោយក្ដីសោមនស្សរីករាយ។
លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង